រថភ្លើងដែលមានល្បឿនលឿនមិនគួរអោយជឿ
រថភ្លើងគឺជាមធ្យោបាយធ្វើដំណើរមួយដែលអាចដឹកមនុស្ស និងទំនិញបានយ៉ាងច្រើន ។ដោយឡែកនៅប្រទេសធំៗមួយចំនួនបានព្យាយាមធ្វើការអភិវឌ្ឍន៍រថភ្លើងអោយមានល្បឿនកាន់តែមានលឿនដើម្បីចំនេញពេលវេលា ។ ថ្ងៃនេះខ្ញុំសូមលើកយករថភ្លើងដែលមានល្បឿនលឿនបំផុតទាំង១០ មកបង្ហាញដល់ទស្សនិកជន ៖
1. Shanghai Maglev
រថភ្លើងមួយនេះមិនបានប្រើកង់នោះទេ ដោយវាបានប្រើមេដែកជំនួសវិញដើម្បីបង្កើតដែនម៉ាញ៉េទិចដើម្បីទ្រទំងន់ដ៏ធ្ងន់របស់វា ។ រថភ្លើងមួយនេះចាប់ផ្តើមរត់នៅលើផ្លូវតាំងពីថ្ងៃទី១ ខែមករា ២០១៤។ ហើយវាមានល្បឿនអតិបរមារហូតដល់ ៤៣១ គីឡូម៉ែតក្នុង១ម៉ោង ។
2). Harmony CRH 380A
រថភ្លើងមួយនេះជារថភ្លើងលឿនបំផុតរបស់ប្រទេសចិនដែលប្រើថាមពលអគ្គិសនី ។ រថភ្លើងនេះមានពីរប្រភេទគឺ CRH380A ដែលមានកៅអ៊ីចំនួន៤៩៤ និងមួយប្រភេទគឺ CRH380AL ដែលមានចំនួនកៅអ៊ីរហូតដល់ ១០៦៦ ។ រថភ្លើងនេះល្បឿនដំណើរការស្តង់ដាគឺ 380 គីឡូម៉ែតក្នុងមួយម៉ោងហើយបច្ចុប្បន្នគេកំពុងសាកល្បងបង្កើនល្បឿនវារហូតដល់ ៤៦១ គីឡូម៉ែតក្នុង១ម៉ោង ។
3). AGV Italo 575
រថភ្លើងនេះជារថភ្លើងដំបូងគេក្នុងស៊េរី AVG ហើយវាត្រូវបានរចនាឡើងដោយក្រុមហ៊ុន Alstorm ។រថភ្លើងមួយនេះចាប់ផ្តើមរត់នៅលើដងផ្លូវកាលពីខែមេសា២០១២ ហើយល្បឿនអតិបរមារបស់វាគឺ ៣៦០គីឡូម៉ែតក្នុង១ម៉ោង ។
4). Talgo 350
Talgo គឺផលិតដោយក្រុមហ៊ុន Intercity នៃប្រទេសអេស្ប៉ាញ ។ រថភ្លើងនេះមានល្បឿនអតិបរមា៣៣១គីឡូម៉ែតក្នុង១ម៉ោង ។
5). THSR 700T
រថភ្លើងនេះជាកម្មសិទ្ធរបស់ Shinkansen Family ។ វាបានផលិតឡើងដោយក្រុមហ៊ុននៃប្រទេសជប៉ុនគឺ Kawasaki និង Hitachi។ ល្បឿនអតិបរមារបស់រថភ្លើងនេះគឺ៣០០គីឡូម៉ែតក្នុង១ម៉ោង ។
6). TGV Duplex
រថភ្លើងនេះផលិតឡើងដោយក្រុមហ៊ុន SNFC នៅប្រទេសបារាំង ។ ហើយវាមានកៅអ៊ីសំរាបអ្នកដំណើរចំនួន៥០៨ ។ ល្បឿនអតិបរមារបស់វាគឺ ៣២០គីឡូម៉ែតក្នុង១ម៉ោង ។
7). Siemens AVE 103
រថភ្លើងនេះបានផលិតឡើងដោយក្រុមហ៊ុន Siemen ។ ល្បឿនអតិបរមារបស់វាគឺ ៣០១ គីឡូម៉ែតក្នុងមួយម៉ោង ។
8). British Rail Class 373 Eurostar
ខ្សែរថភ្លើងនេះធ្វើដំណើរឆ្លងកាត់ប្រទេស អង់គ្លេស បារាំង និង ប៊ែលហ្ស៊ីក ។ រថភ្លើងនេះមានកៅអ៊ីសំរាប់អ្នកដំណើរចំនួន ៧៥០ ។ ល្បឿនអតិបរមារបស់វាគឺ ៣០០ គីឡូម៉ែតក្នុង១ម៉ោង ។
9). E5 Series Shinkansen Hayabusa
រថភ្លើងនេះផលិតឡើងដោយក្រុមហ៊ុន Hitachi និង Kawasaki ។ ហើយវាបានចាប់ផ្តើមរត់នៅលើផ្លូវនៅថ្ងៃ៥ ខែមីនា ឆ្នាំ២០១១ ។ ល្បឿនអតិបរមារបស់វាគឺ ៣២០គីឡូម៉ែតក្នុង១ម៉ោង ។
10). ETR 500 Frecciarossa Trains
នេះជារថភ្លើងដែលផលិតក្នុងប្រទេសអ៊ីតាលី ហើយវាមានបីប្រភេទគឺ ETR 500 (mono-current), ETR 500 (bi-current) និង ETR 500 F (tri-current). ។ វាមានល្បឿនអតិបរមា ៣៤០គីឡូម៉ែតក្នុង១ម៉ោង ៕
ប្រភព ៖ បរទេស
អត្ថបទ ៖ Mr Travel

Reviewed by Unknown
on
11:04 PM
Rating:
No comments: