Top Ad unit 728 × 90

តើតោខៀវChelsea អាចបំបាក់មាន់ខ្នាយមាស Tottenham Hotspur បានអត់ ?

នៅ​ក្នុង​ការ​ប្រកួត​សប្តាហ៍ទី​១៤នៅ Premier League យប់​នេះ​ក្លិប​តោខៀវ​ Chelsea និង​បើក​ទ្វារ​ទឹកដី​ Stamford Bridge ស្វាគមន៍​ក្រុមភ្ញៀវ​មាន់ខ្នាយមាស​ Tottenham Hotspur ។ ដែល​ការ​ប្រកួត​នេះ​ចាប់ផ្តើម​នៅម៉ោង ​២នឹង៤៥នាទីរំលងអធ្រាត ។

នៅ​ក្នុង​ជំនួប​នេះ​តោខៀវ​ Chelsea​ និង​ត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធ​ដ៏សំខាន់​គឺកីឡាករ​ Diego Costa ដែល​ត្រូវ​ជាប់​ពិន័យ​១​ប្រកួត​ក្រោយ​ពេល​ដែល​រូបគេ​ទទួល​បាន​កាត​លឿងទី៥​ពេលប៉ះ Sunderland កាល​ពី​ចុងសប្តាហ៍​ ដូចនេះ​ Chelsea និង​ត្រូវ​ដាក់​ Drogba ​ឬ Remy ជំនួស​តំបន់​ប្រយុទ្ធវិញ​ ។ Chelsea ក៏មានកីឡាករ​របួស​ផងដែរ​គឺកីឡាករ Ake ដែលមានបញ្ហារបួសជង្គង់ ។

កីឡាករដែលអាចជាប់ជាជម្រើស១១នាក់ដំបូងរបស់ Chelsea មាន ៖ Courtios , Ivanovic , Cahill, Terry , Azpilicueta , Matic , Fabregas , Willian , Oscar , Hazard , Drogba    

ចំណែក Spur ក៏មានកីឡាកររបួសមួយចំនួនផងដែរដូចជា កីឡាករ Adebayor នោតែមានបញ្ហារបួស​ដដែល​ ខណៈដែល Capoue និង Danny Rose មិនទាន់ប្រាកដថាអាចលេងបានទេ ។

កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូងរបស់ Spur មាន ៖ Lloris , Dier , Kaboul , Vertonghen , Naughton , Bentable , Mason , Lamela , Kaen , Erikson , Soldado

ប្រភព ៖ Dailymail
អត្ថបទ ៖ Mr Ball 
តើតោខៀវChelsea អាចបំបាក់មាន់ខ្នាយមាស Tottenham Hotspur បានអត់ ? Reviewed by Unknown on 3:18 PM Rating: 5

No comments:

All Rights Reserved by CAMBOMAG168 © 2014 - 2015
Powered By Blogger, Designed by Sweetheme

Contact Form

Name

Email *

Message *

Powered by Blogger.